ចង់ទៅលេងជប៉ុនមែនទេ អានអត្តបទនេះសិនទៅ
អ្នកណាដែលមិនដឹងថាជប៉ុនជាប្រទេសមួយដែលរីកចម្រើនផ្នែកវិទ្យាសាស្ត្រ
និងសេដ្ឋកិច្ចនោះ។ មិនតែ
ប៉ុណ្ណោះទេកន្លែងទេសចរណ៍នៅជប៉ុនក៏មានមិនខ្វះដែរ។ ប៉ុន្តែអ្នកនឹងមានភាពភ្ងាក់ផ្អើល
នឹកស្មានមិនដល់
បើសិនជាអ្នកមិនបានដឹងមុនពីរឿងរ៉ាវមួយចំនួនអំពីប្រទេសនេះហើយវាក៏អាចធ្វើឲ្យមានភាព
លំបាកសម្រាប់
អ្នកផងដែរបើសិនជាអ្នកទៅប្រទេសជប៉ុនជាលើកដំបូង។ កុំបារម្ភណ៍អីអ្នកនឹងអស់
ការសង្ស័យពេលអានអត្តបទនេះរួច។
១. កុំឆ្ងល់អី
បើសិនជារកធុងសម្រាមមិនឃើញ
គ្មានអីដែលចម្លែកនោះទេដែលប្រទេសនេះមានធុងសម្រាមតិចជាងកន្លែងដៃទៀតដែលអ្នកធ្លាប់ទៅ
ដោយសារតែប្រជាជននៅជប៉ុនមានការយល់ដឹងច្រើនពីបរិស្ថាន ដូច្នេះនៅទីសាធារណៈមិនត្រូវបានគេខ្វល់
ខ្វាយខ្លាំងពីការបោះសម្រាមចោលផ្ដេសផ្ដាសនោះឡើយ។
បើសិនជាអ្នកមានសម្រាមនៅក្នុងដៃប្រហែលជាអ្នក
ត្រូវចំណាយពេកាន់វាយូរបន្តិចហើយ ព្រោះចម្ងាយពី
ធុងសម្រាមមួយតីមួយទៀតក៏មិនមែនជិតណាស់ណា
ដែរ។
២.កុំច្រឡំឲ្យលុយធីប
បើអ្នកទៅលេងនៅកន្លែងផ្សេង
អ្នកតែងតែប្រើលុយបន្តិចបន្តួចដើម្បីបង្ហាញពីទឹកចិត្តរបស់អ្នក ក៏ដូចជា
លើកទឹកចិត្តទៅដល់អ្នកដែលបម្រើសេវាកម្មឲ្យខិរខំប្រឹងប្រែង។
ប៉ុន្តែបើអ្នកទៅដល់ជប៉ុនសូមកុំ យកទម្លាប់
នេះទៅជាមួយឲ្យសោះអាចទុកវានៅផ្ទះសិនក៏បាន ។
មនុស្សនៅទីនោះអាចគិតថាអ្នកមើលងាយពួកគេក៏ថា
បាន។ ជារួមមកអ្វីដែលអ្នកត្រូវចាំនោះគឺមិនបាច់ឲ្យ
ធីបទេ គ្រាន់តែឲ្យចំនួនដែលត្រូវទូទាត់ឲ្យគ្រប់ទៅបាន
ហើយ។
៣.កន្លែងខ្លះនឹងត្រូវតម្រូវឲ្យអ្នកដោះស្បែកជើង
នៅតាមភោជនីយដ្ឋាន សណ្ឋាគារ
កន្លែងកំសាន្ត ហាង និងកន្លែងមួយចំនួននៅក្នុងប្រទេសជប៉ុន គឺមាន
ច្បាប់មួយដែលតម្រូវឲ្យភ្ងៀវ
និងមនុស្សដែលចូលកន្លែងនោះត្រូវដោះស្បែកជើងចេញ ហើយឆ្លង កាត់ដោយ
ជើងទទេឬស្រោមជើង។យ៉ាងណាមិញក៏មានកន្លែងខ្លះទៀតដែលមិនតម្រូវឲ្យធ្វើនបែបនេះផងដដែរ។
៤.ប្រយ័ត្នមិនចេះប្រើបន្ទប់ទឹកនៅជប៉ុន
មិនត្រឹមតែបច្ចេកវិទ្យាផ្សេងៗទេដែលទំនើប
សូម្បីតែបន្ទប់ទឹកក៏មានភាពទំនើបនឹកស្មានមិនដល់
ផងដែរ។ បន្ទប់ទឹកនៅជប៉ុនមានភាពងាយស្រួលខ្លាំងណាស់ដោយវាអាចជួយដល់ការប្រើសកម្មភាព
របស់
មនុស្សផ្ទាល់បានមួយកម្រិតប៉ុន្តែវាក៏ហាក់ដូចជាចម្លែកសម្រាប់អ្នកមកប្រទេសជប៉ុនជាលើកដំបូងផងដែរ។នៅ
មានកន្លែងខ្លះទៀតដែលមានក្ខណៈបុរាណគេប្រើប្រាស់ការតុបតែងបែបបុរាណ។ប៉ុន្តែជាទូទៅបន្ទប់
ទឹកត្រូវ
បានគេច្នៃទាំងបែបបុរាណ និងទំនើបដើម្បីជាភាពងាយស្រួលដល់អ្នកប្រើប្រាស់។
No comments