តោះមកស្គាល់ឆៃណាថោនទាំង ៥ ដែលល្បីជាងគេលើលោក







ចិនត្រូវបានគេចាត់ទុកជាប្រទេសមួយដែលមានប្រជាជនច្រើនជាងគេនៅលើសាកលលោកយើងនេះ។ 

បើគិតមកត្រឹមឆ្នាំ២០១៨ប្រជាជនចិនមានចំនួនសរុបប្រមាណ ៤១៥០៤៥ ៩២៨ នាក់។ អ្វីដែលគួរឲ្យ

ចាប់អារម្មណ៍នោះ គឺរបាយនៃប្រជាជនចិនមានស្ទើរគ្រប់ទីកន្លែងទូទាំងពិភពលោក។ បណ្ដុំនៃប្រជាជនចិននៅ

ក្នុងប្រទេសមួយចំនួន មានច្រើនរហូតអាចបង្កើតបានជាទីក្រុងមួយដែលគេឲ្យ ឈ្មោះថា ឆៃណាថោន 

(China Town) ថ្ងៃនេះ Screen post នឹងបង្ហាញឲ្យលោកអ្នកបានស្គាល់ពី ឆៃណាថោនទាំង៥ដែលមាន

ភាពល្បីល្បាញជាងគេនៅលើពិភពលោក។




. ឆៃណាថោននៅ San Francisco
     
   ឆៃណាថោនមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៤៨ ទីក្រុងមួយនេះត្រូវបានគេចាត់ ទុកថាជាទី

ក្រុងរបស់ជនជាតិចិនដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាមេរិកខាងជើង ហើយវាក៏ជា ទីក្រុងដែល

ធំជាងគេផងដែរបើប្រៀបធៀបជាមួយទីក្រុងចិនដទៃទៀតដែលនៅក្រៅតំបន់អាស៊ី។ ឆៃណាថោនមួយនេះ

ភាពទាក់ទាញជាខ្លាំងដោយសារតែសំណង់ស្ថាបត្យកម្មដ៏ប្រណិតបែបចិន ក៏ដូច ជាការប្រារព្ធពិធីបែបប្រពៃណី

មួយចំនួននៅទីនោះផងដែរ។





២.ឆៃណាថោននៅ បាងកក

        ឆៃណាថោនមួយនេះមានទីតាំងនៅលើវិថី យ៉ាអូវ៉ារ៉ាត់ (Yaowarat) ទីក្រុងចិនមួយនេះក៏ ជាតំបន់

មួយដែលមានភាពចំណាស់ជាងគេនៅបាងកកផងដែរ តំបន់នេះមានភ្ងៀវទេសចរណ៍ទៅទស្សនា មិនដែល

ដាច់ឡើយ នៅទីនោះមានតូបលក់អាហារ និងភោជនីយដ្ឋានបែបថៃ និងចិនធំតូចជាច្រើនដែល អាហារទាំង

អស់ពោរពេញទៅដោយរស់ជាតិឈ្ងុយឆ្ងាញ់មិនអាចភ្លេចបាន។ មិនតែប៉ុណ្ណោះតំបន់នោះក៏ជា កន្លែងដែលត្រូវ

បានគេតម្កល់ព្រះពុទ្ធបដិមាធ្វើពីមាសធំបំផុតលើលោកដែលមានទម្ងន់ទៅដល់ , តោនផងដែរ។



.ឆៃណាថោននៅ New York

        ក្រៅពី San Francisco អាមេរិកខាងជើងក៏នៅមានទីក្រុងចិនដែលធំមួយទៀតផងដែរ។ ទីក្រុងនេះ

មានទីតាំងនៅតំបន់ Manhattan ដែលមានប្រជាជនរស់នៅប្រមាណពី ៩០ ០០០ ទៅ១០០ ០០០ នាក់  
យ៉ាងណាមិញបើទោះបីជា New York ជាទីស្នាក់ការដ៏ធំរបស់ Apple ក៏ដោយក៏គេសង្កេត ឃើញថាវាគ្មានអ្វី

ដែលអាចឲ្យវាទាក់ទាញដល់ប្រជាជននៅឆៃណាថោនមួយនេះឡើយ។ អ្វីដែលពិសេស នោះគឺតំបន់មួយនេះ

ជាតំបន់យ៉ាងតូចចង្អៀតនិងមានសកម្មភាពសេដ្ឋកិច្ចដ៏ខ្លាំងក្លាហើយអ្នកដែលបាន មកទីនេះហើយច្បាស់ជា

មិនអាចភ្លេចបានពីបទពិសោធន៍នៃការទស្សនាឆៃណាថោនមួយនេះបានទេ។



.ឆៃណាថោននៅ London


        បើទោះបីជាប្រទេសទាំងពីរនេះមានទំនរនយោបាយផ្ទុយគ្នាយ៉ាងណាក៏ដោយ ក៏ឆៃណាថោននៅ តែ

វត្តមាននៅអង់គ្លេសផងដែរ។ ទីក្រុងនេះត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥០ នៅពេលដែល ជនភៀស
ខ្លួនចិនបានគេចខ្លួនមកតំបន់នេះ។ ប្រជាជនចិនដែលរស់នៅទីក្រុងនេះ ភាគច្រើនមកពីតំបន់ ហុងកុង។ 

ហើយមិនខុសគ្នាពីឆៃណាថោនដទៃទៀតប៉ុន្មានទេ ទីក្រុងនេះមានភាពទាក់ទាញខ្លាំងដោយ សារតែអាហារ

បែបចិន ក៏ដូចជាប្រពៃណីនៃការរស់នៅរបស់ប្រជាជនទីនោះផងដែរ។


.ឆៃណាថោននៅ ភីលីពីន


        Binondo ត្រូវបានគេស្គាល់ថាជាទីក្រុងចិនតែមួយគត់នៅរាជធានី ម៉ានីឡា។ វាត្រូវបានគេបង្កើត ឡើង

នៅក្នុងអំឡុងឆ្នាំ ១៥៩៤។ វាគឺជាតំបន់សេដ្ឋកិច្ចយ៉ាងធំមួយរបស់ចិន តាំងពីមុនការធ្វើអាណានិគម របស់

អេស្ប៉ាញមកម្ល៉េះ។ តំបន់នេះគឺជាកន្លែងដែលប្រជាជនមានខ្សែស្រឡាយជាចិន និងភីលីពីន ប្រកបរបរយ៉ាង

ល្អប្រសើរផងដែរ។


No comments