ហេតុផល៥យ៉ាងដែលអ្នកគួរជ្រើសរើសរៀន..........................




សិស្សមួយចំនួនច្បាស់ជាមានគោលដៅរៀងៗខ្លួនរួចហើយថាក្រោយបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា តើពួកគេនឹងធ្វើអ្វី ឬ បន្តការសិក្សាផ្នែកអ្វី។ ទន្ទឹមនឹងនោះដែរក៏មានប្អូនៗមួយចំនួនមិនទាន់មានភាពច្បាស់លាស់នៅក្នុងចិត្តនៅឡើយទេថា តើពួកគេគួររៀនអ្វីទៀត? 
ថ្ងៃនេះប្លុករបស់យើងនឹងណែនាំពីជំនាញមួយដែលកំពុងតែមានភាពរីកចម្រើនខ្លាំង និងអាចមានលទ្ធផលយ៉ាងល្អប្រសើរក្រោយរៀនចប់ នោះគឺមុខវិជ្ជា ទេសចរណ៍


មនុស្សមួួយចំនួនយល់ថាអ្នករៀនទេសចរណ៍ជាក្រុមមនុស្សដែលខ្ជិល ហើយជ្រើសរើសមុខវិជ្ជានេះក្នុងគោលបំណងគ្រាន់តែលំហែអារម្មណ៍ឲ្យសប្បាយប៉ុណ្ណោះ តែតាមពិតទៅវាមិនដូច្នោះនោះទេ ហើយអ្នកនឹងអាចប្ដូរចិត្តមកជ្រើសរើសមុខវិជ្ជានេះវិញបើអ្នកដឹងពីហេតុផលទាំង ៥ ដូចខាងក្រោម៖


១. ឪកាសការងារ

 ដោយសារតែប្រទេសរបស់យើងមានសក្ដារនុពលខ្លាំងទៅលើវិស័យទេសចរណ៍ ដែលវាជាឆ្អឹងខ្នងនៃសេដ្ខកិច្ចជាតិ ដូច្នេះហើយការអភិវឌ្ឃន៍ទៅលើផ្នែកផ្សេងៗនៃវិស័យនេះតែងតែមានការរីកដុះដាលឥតឈប់ឈរ។ ក្នុងនោះដែលធនធានមនុស្សដែលបម្រើដល់វិស័័យនេះក៏មានតម្រូវជាលំដាប់តាមស្ថានភាពមួយនេះផងដែរ ដូច្នេះអ្នកដែលជ្រើរើសវិស័យនេះមិនបាច់ភ័យព្រួយរឿងដាច់បាយនោះឡើយ។ 


២.ចូលរួមចំណែកអភិវឌ្ឍន៍ជាតិ 


ទេសចរណ៍ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ចំណូលរបស់ប្រទេសជាតិយើង។ ប្រសិនបើយើងជាមនុស្សម្នាក់ក្នុងចំណោមមមនុស្សដែលអាចចូលរួមធ្វើឲ្យវិស័យទេសចរណ៍រីកចម្រើននោះ យើងនឹងក្លាយជាមនុស្សម្នាក់ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍ជាតិផងដែរ។


៣.ជួបជាមួុយមនុស្សជាច្រើន




ក្រោយបញ្ចប់ការសិក្សាផ្នែកនេះហើយពេលដែលអ្នកបានចូលធ្វើការអ្នកនឹងដឹងថា ការងារក្នុងវិស័យទេសចរណ៍ជាការងារមួយដែលតម្រូវឲ្យអ្នក ជួបជាមួយមនុស្សដទៃជាច្រើន។ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃអ្នកតែងតែជួបជាមួយមនុស្សជាច្រើន និងប្រភេទខុសៗគ្នាដែលអាចធ្វើឲ្យអ្នកមានភាពរីកចម្រើនបានពីពួកគេ។

៤.ទទួលបានជំនាញទាំងផ្នែករឹង និងផ្នែកទន់ 




ការសិក្សាក្នុងជំនាញនេះអ្នកពិតជាមិនស្ដាយលុយដែលចំណាយនោះឡើយ អ្នកនឹងទទួលបានជំនាញផ្សេងទៅលើវិស័យមួយនេះបានយ៉ាងច្បាស់លាស់ហើយអាចធ្វើឲ្យអ្នកទទួលបានជោគជ័យពិតប្រាកដ ក្រៅពីនោះអ្នកក៏អាចទទួលបានជំនាញបន្ថែមដែលអាចជួសម្រួលដល់ការងាររបស់អ្នកផងដែរ ដូចជាការងារជាក្រុម និងការទំានក់ទំនងជាដើម។

៥.មានឪកាសធ្វើមុខជំនួញដោយខ្លួនឯង


មិនប្រាកដថាគ្រប់អ្នករៀនចប់សុទ្ធតែត្រូវធ្វើការឲ្យគេនោះឡើយ សម្រាប់មុខវិជ្ជាមួយនេះក្រោយបញ្ចប់ការសិក្សាអ្នកអាចបង្កើតជាអាជីវកម្មមួយទៅលើវិស័យមួយនេះបានយ៉ាងស្រួលផងដែរ។

No comments